
ស្ត្រីទើបសម្រាលបានកូនភ្លោះមិនគ្រប់ខែនៅខេត្តស្ទឹងត្រែង ត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភ
(ស្ទឹងត្រែង)៖ ស្ត្រីទើបសម្រាលកូនភ្លោះមិនគ្រប់ខែម្នាក់ ដែលកំពុងសម្រាកព្យាបាល និងតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម សាយ ព្រលឹង នាយកសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភ នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងក្រោមការចាត់តាំង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។









