
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះសួរសុខទុក្ខ លោកស្រី នេត ច័ន្ទវរិន្ទ អតីតប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលកំពុងសម្រាកព្យាបាលសុខភាពនៅគេហដ្ឋាន
(ស្ទឹងត្រែង)៖ នាថ្ងៃត្រង់ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយសួរសុខទុក្ខប្រគល់ជូន លោកស្រី នេត ច័ន្ទវរិន្ទ អតីតប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្ទឹងត្រែង ដល់គេហដ្ឋាន ខណៈលោកស្រីកំពុងសម្រាកព្យាបាល និងថែទាំសុខភាព។









