
នគរបាលក្រុងស្ទឹងត្រែង បង្ក្រាបក្រុមយុវជនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូបង្កសំឡេងរំខាន ព្រមទាំងដាក់វិធានការអប់រំ និងស្រាវជ្រាវរកជាងកែច្នៃ
ក្រុមយុវជនចំនួន ៦នាក់ មកពីស្រុកសៀមបូក ដែលកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូលាន់លឺកក្រើកក្រុង ត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងត្រែង បង្ក្រាបបានភ្លាមៗ និងដាក់ពិន័យឱ្យដកស្មៅសម្អាតបរិវេណអធិការដ្ឋាន មុននឹងហៅអាណាព្យាបាលមកធ្វើកិច្ចសន្យា និងបន្តតាមប្រមាញ់រកជាងកែច្នៃម៉ូតូយកមកទទួលខុសត្រូវតាមច្បាប់។











