រដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីជូនដំណឹង ពីការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋ ១កន្លែង ទំហំ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង មានកិត្តិយស សូមយកឱកាសនេះ ជម្រាបជូនដំណឹងដល់សាធារណជន ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន មេត្តាជ្រាបថា ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨៦ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ស្តីពីការធ្វើអនុប្បយោគប្តូរចំណាត់ថ្នាក់ទីតាំងដីទំហំ ១ ៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងទទួលបានគោលការណ៍តាមរយៈលិខិតលេខ ១៣០ សជណ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីករណីសំណើសុំពិនិត្យ សម្រេចលើការធ្វើអនុប្បយោគ និងការដាក់ជួលវិនិយោគទីតាំងដីទំនេររបស់រដ្ឋទំហំ ១៤០០ម៉ែត្រការ៉េ ស្ថិតនៅភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
Stung treng provincial dept. of information អានបន្ត