
រដ្ឋបាលខេត្តស្ទឹងត្រែង ជូនដំណឹងពីការរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ ដើម្បីជួយសម្រាលបន្ទុកចំណាយក្នុងការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ២០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកលេងស្រុកកំណើតនៅខេត្តស្ទឹងត្រែង ដោយមិនគិតប្រាក់។











