
រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយស្បៀងអាហារចែកជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធនាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីពាំនាំយកអំណោយស្បៀងអាហារ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីពន្ធនាគារខេត្ត ដើម្បីសម្រាលជីវភាព និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។










