
អាជ្ញាធរអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៧ ខែតុលា នេះតទៅ
ស្ទឹងត្រែង៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ បានចាប់ផ្តើមបើកដំណើរការជាផ្លូវការហើយ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមសាលាឃុំ-សង្កាត់ទាំងអស់ទូទាំងប្រទេស។ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ បានអំពាវនាវ និងគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ឲ្យរួសរាន់ទៅចូលរួមពិនិត្យឈ្មោះ និងចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។











