
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង ចុះសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិតចំនួន ៨៩នាក់ ធ្វើដំណើរដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នាវេលាម៉ោង ០៧:០០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយក្រុមការងារចម្រុះខេត្ត បានចុះផ្ទាល់ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខ និងជូនដំណើរបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត សរុបប្រមាណ ៨៩នាក់ ដែលបានមកប្រមូលផ្ដុំគ្នានៅចំណតឡាន ក្នុងបរិវេណមណ្ឌលទេសចរណ៍ខេត្តស្ទឹងត្រែង (ក្បែរស្ពានសេកុង) ដើម្បីធ្វើដំណើរចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។










