
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងចែកអំណោយជូនភ្នាក់ងារអ្នកអនាម័យ ៣០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាក្រុងស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តជូនដល់បងប្អូនអ្នកអនាម័យក្នុងក្រុងស្ទឹងត្រែង ចំនួន ៣០នាក់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរ។










