
ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំពុទ្ធបរិស័ទ កាន់បិណ្ឌវេណទី១៤ នៅវត្តសុពុទ្ធាមហាវិហារ (គណៈធម្មយុត្តិកនិកាយ) ដើម្បីបន្តទ្រទ្រង់ព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
ខេត្តស្ទឹងត្រែង៖ ដោយមានសទ្ធាជ្រះថ្លាស្មារតីមុតមាំក្នុងព្រះពុទ្ធសាសនា ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេណទី១៤ វត្តសុពុទ្ធាមហាវិហារ នៃគណៈធម្មយុត្តិកនិកាយ (ស្ថិតនៅតាមបណ្ដោយផ្លូវលំក្រាលគ្រោះក្រហមឆ្ពោះទៅព្រលានយន្តហោះ ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង)។








