
អាជ្ញាធរ និងប្រជាសហគមន៍ទេសចរណ៍អូរឬស្សីកណ្ដាលរីករាយ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងApp NoDrug
នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ និងក្រុមការងារបានជួបប្រជាសហគមន៍អេកូទេសចរណ៍អូឬស្សីកណ្ដាល ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug រួមគ្នាកសាងបាននូវសហគមន៍មួយមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។











