
រដ្ឋបាលក្រុងស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦
ស្ទឹងត្រែង៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក លី មីណា អភិបាលនៃគណៈអភិបាលក្រុង នៅវត្តជោតិញារាម (ហៅវត្តគីឡូ៨) ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ប្រជាពលរដ្ឋ និងតំណាងសហគមន៍យ៉ាងច្រើនកុះករ។











