
រដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យទីតាំង និង បើកកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»
(ស្ទឹងត្រែង)៖ នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ព្រមទាំងចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំប្រព្រឹត្តទៅដោយជោគជ័យ។











