
អដ្ឋិធាតុ ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៧ រុករកឃើញ ដើមរដូវប្រាំង ឆ្នាំ២០២៥-២០២៦ បានធ្វើមាតុភូមិនិវត្តន៍
ខេត្តស្ទឹងត្រែង៖នៅមុខស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តស្ទឹងត្រែង មានអដ្ឋិធាតុចំនួន៧ របស់ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាម ត្រូវបានធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃ១០ ខែ មិថុនា ឆ្នាំ២០២៦នេះ។អដ្ឋិធាតុចំនួន៧ នោះ បានរុករកឃើញ ក្នុងយុទ្ធនាការដើមរដូវប្រាំង ឆ្នាំ២០២៥-២០២៦ របស់ គណៈកម្មការរុករកអដ្ឋិធាតុខេត្តហ្សាឡាយ (វៀតណាម) រួមសហការជាមួយ គណៈកម្មការជំនាញស្វែងរកអដ្ឋិធាតុ ខេត្តស្ទឹងត្រែង (កម្ពុជា) ។











