
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង នាំយកថវិកាបេឡាមរណសង្រ្គោះ និងស្បៀងអាហារឧបត្ថម្ភដល់គ្រួសារសពអតីតយុទ្ធជន ២គ្រួសារ នៅស្រុកសៀមប៉ាង
លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្ទឹងត្រែង និងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត ចុះសួរសុខទុក្ខ និងប្រគល់ប្រាក់បេឡាមរណសង្រ្គោះ ព្រមទាំងសម្ភារៈឧបត្ថម្ភផ្ទាល់ដល់គេហដ្ឋាននៃគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ដែលស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។











