
មន្ទីរកិច្ចការនារីខេត្ត រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញការងារយេនឌ័រតាមមន្ទីរវិស័យ
ស្ទឹងត្រែង៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញមន្រ្តីបង្គោលការងារយេនឌ័រតាមមន្ទីរវិស័យ ដោយមានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ កុត ប៊ុនមី ប្រធានគណៈកម្មាធិការសម្រាប់កិច្ចការស្ត្រី និងកុមារ ខេត្ត និងជាប្រធានកិត្តិយសបណ្តាញការងារយេនឌ័រខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបណ្តាញការងារយេនឌ័រពាក់ព័ន្ធជាច្រើន។











