
លោក ម៉ែន គុង បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ និងអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មការដឹកនាំរៀបចំវេទិការជំរុញវិនិយោគទ្វេភាគី រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ និងអនុគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មការដឹកនាំរៀបចំវេទិកាជំរុញវិនិយោគទ្វេភាគី រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តហ្សាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ឲ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។











