
លេខាធិការដ្ឋានគ្រឿងញៀនខេត្ត និងរដ្ឋបាលស្រុកសៀមបូក រួមគ្នាផ្សព្វផ្សាយផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់មន្ត្រីមូលដ្ឋានជិត ១៣០នាក់
ដើម្បីពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅតាមមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានចាប់ដៃគូជាមួយរដ្ឋបាលស្រុកសៀមបូក បើកវគ្គផ្សព្វផ្សាយស្តីពីគោលនយោបាយ និងចំណេះដឹងមូលដ្ឋានគ្រឹះនៃបញ្ហាគ្រឿងញៀន។











