
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម» ជូនដល់មន្ត្រីមូលដ្ឋាន និងយុវជនកាកបាទក្រហម ក្នុងស្រុកសៀមបូក
សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃពេញ ស្តីពី "គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម" ជូនដល់មន្ត្រីមូលដ្ឋាន និងយុវជនកាកបាទក្រហមសរុប ៣៣នាក់ ក្នុងស្រុកសៀមបូក ដើម្បីពង្រឹងសមត្ថភាព និងត្រៀមលក្ខណៈជាកម្លាំងចលករ ក្នុងការផ្តល់សេវាកម្មមនុស្សធម៌យ៉ាងសកម្មនៅតាមសាលារៀន និងសហគមន៍។











