
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម» ជូនដល់មន្ត្រីមូលដ្ឋាន និងយុវជនកាកបាទក្រហម ក្នុងស្រុកសេសាន
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្ដីពី "គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម" ជូនដល់មន្ត្រីមូលដ្ឋាន និងយុវជនកាកបាទក្រហមជ្រើសរើសថ្មី ក្នុងស្រុកសេសាន សរុបចំនួន ២០នាក់ ដើម្បីពង្រឹងសមត្ថភាពក្នុងការឆ្លើយតប និងផ្តល់សេវាកម្មមនុស្សធម៌ក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព។











