
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង៧ឃុំ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីឃុំទាំង៧ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានអ្នកចូលរួមប្រមាណជាង ៣៥០នាក់ ក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ។











