
ប្រតិភូខេត្តហ្សាឡាយ ចុះទស្សនកិច្ច និងពិភាក្សាពីផែនការពង្រីកការវិនិយោគកសិ-ឧស្សាហកម្ម នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ខេត្តហ្សាឡាយ (វៀតណាម) បានចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន ហ័ងអាញ់ហ្សាឡាយ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដោយក្នុងឱកាសនោះ ភាគីវៀតណាមបានបង្ហាញបំណងស្នើសុំដីសម្បទានសេដ្ឋកិច្ចបន្ថែមប្រមាណជាង ១ម៉ឺនហិកតា និងលើកឡើងពីផែនការស្ថាបនាផ្លូវល្បឿនលឿន ដើម្បីពង្រីកការនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។











