
លោក ហ៊ុន បូរិន នាំយកស័ង្កសី ៥០០សន្លឹក និងអំពូលសូឡា ១០គ្រឿង ដែលជាអំណោយរបស់ ឯកឧត្តម សរ សុពុត្រា ប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោក ហ៊ុន បូរិន នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង តំណាងឱ្យរដ្ឋបាលខេត្ត នាំយកសម្ភារឧបត្ថម្ភរួមមាន ស័ង្កសីចំនួន ៥០០សន្លឹក និងអំពូលបំភ្លឺដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចំនួន ១០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្ត។











