
លោកជំទាវ ឃួន មុំ និង ក្រុមគ្រួសារ រៀបចំពិធីវេរប្រគេនទៀនចំណាំព្រះវស្សា និងធ្វើបុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១ឆ្នាំ ជូនវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសិកា ងូន ស៊ីហ្វី នៅស្រុកសៀមបូក
ស្ទឹងត្រែង៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ឯកឧត្តម ឡោ ប៊ុនហ៊ុយ និង លោកជំទាវ ឃួន មុំ បានរៀបចំពិធីបុណ្យវេរប្រគេនទៀនចំណាំព្រះវស្សា និងទក្ខិណានុប្បទាន គម្រប់ខួប ១ឆ្នាំ ដើម្បីទស្ទិសកុសលជូនវិញ្ញាណក្ខ័ន្ធ អគ្គមហាឧបាសិកា ងូន ស៊ីហ្វី។ ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។











