
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្រះឫស្សី នាំយកថវិកានិងសម្ភារៈឧបត្ថម្ភដល់គ្រួសារសពមានជីវភាពខ្វះខាត
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ ចាន់សំអឿន តំណាងឯកឧត្តម ធូ ចាន់ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ព្រមទាំងលោក សៀ ហេង អនុប្រធានក្រុមការងារ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកបច្ច័យព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពស្ត្រីឈ្មោះ ចាន់ ធី ដែលបានទទួលមរណភាពដោយរោគាពាធ និងមានជីវភាពខ្វះខាត រស់នៅភូមិស្រែពោធិ៍។











