
សម្បទានិក នៃ គម្រោង LASED III នៅស្រុកសេសាន ចំនួន ៦៥០គ្រួសារ ទទួលបានពូជដំណាំប្រមាណជិត ៣០០០០ដើម ពីឯកឧត្តម សរ សុពុត្រា
ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អមដំណើរជាមួយឯកឧត្តម អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព និងចែកពូជដំណាំដល់សម្បទានិក នៃគម្រោងបែងចែកដី សម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (ដំណាក់កាលទីIII)។











