
សមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២គ្រួសារ តាមរយះ ឯកឧត្តមប្រធានកិត្តិយស ផេង គឹមស្រ៊ុន
ស្ទឹងត្រែង . នាថ្ងៃទី២៨ខែ មិថុនានឆ្នាំ ២០២៦ ម្សិលមិញនេះ ដោយមានការចង្អុលបង្ហាញពី លោក រីន រាវី ប្រធានក្រុមប្រឹក្សាភិបាលថ្នាក់កណ្ដាល លោក វង្ស សុភី ប្រធានកិត្តិយស និង លោក ឆោម សម្បត្តិពេជ្រ ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជាប្រចាំសាខាខេត្តស្ទឹងត្រែងតំណាងដ៏ខ្ពង់ខ្ពស់លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ទួន សុខុន និង ឯកឧត្តម ផេង គឹមស៊្រុន បានសហការជាមួយអាជ្ញាធរមូល ដ្ឋាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន២











