
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ដើម្បីពង្រឹងរបៀបរបបធ្វើការ និងជំរុញការអនុវត្តផែនការងាររបស់មន្ទីរអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព
(ខេត្តស្ទឹងត្រែង)៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆមាសទី១ និងប្រចាំខែមិថុនា ព្រមទាំងលើកទិសដៅអនុវត្តបន្ត។កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធ អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។











