
ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារស្តារស្រះទឹកសហគមន៍ទំហំធំ នៅភូមិវាលដេញ ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ទិត្យ សុផា អគ្គាធិការរង និងជានាយកកម្មវិធីអភិវឌ្ឍន៍ធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព រួមដំណើរដោយ លោក សយ គា ប្រធានអនុវត្តកម្មវិធីថ្នាក់ខេត្ត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងវាយតម្លៃផ្ទាល់លើការដ្ឋានស្តារស្រះទឹកសហគមន៍ ចំនួន០១កន្លែង ដែលស្ថិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។











