
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសម្ពោធការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» និងប្រគល់វិញ្ញាបនប័ត្រដល់សិស្សឆ្នើម ឆ្នាំសិក្សា ២០២៥–២០២៦
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុង ពិធីសម្ពោធជាផ្លូវការការិយាល័យកណ្តាលសាលាអប់រំភាសា «ពន្លឺវិជ្ជា» ព្រមទាំងពិធីប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិស្សឆ្នើម សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦ ។











