
មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បើកវគ្គបណ្តុះបណ្តាលស្តីពីការថែទាំភ្នែកបឋមជូនដល់បុគ្គលិកសុខាភិបាល ដើម្បីពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
ខេត្តស្ទឹងត្រែង៖ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រីកការផ្តល់សេវាថែទាំសុខភាពភ្នែកឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានដាច់ស្រយាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការថែទាំភ្នែកបឋម» ជូនដល់មន្ត្រី និងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានាជុំវិញខេត្ត។











