
ក្រុមការងារអន្តរក្រសួង និងរដ្ឋបាលខេត្តស្ទឹងត្រែង ចុះពិនិត្យនិងជំរុញគម្រោងវិនិយោគធំៗពីរ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន»
(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង តំណាងឯកឧត្ដម សរ សុពុត្រា អភិបាលខេត្ត បានរួមដំណើរជាមួយឯកឧត្ដម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន ព្រមទាំងក្រុមការងារអន្តរក្រសួង និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ចុះបំពេញបេសកកម្មពិនិត្យ និងពិគ្រោះយោបល់ផ្ទាល់នៅទីតាំងគម្រោងវិនិយោគចំនួនពីរ។











