
អភិបាលរងខេត្តស្ទឹងត្រែង ចុះពិនិត្យការសាងសង់ស្ពានសហគមន៍មួយកន្លែង នៅស្រុកថាឡាបរិវ៉ាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង អមដំណើរដោយក្រុមការងារចុះជួយមូលដ្ឋានឃុំកាំងចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពានសហគមន៍មួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។











