
អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីរដ្ឋ និងប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋជូនមន្ទីរ អង្គភាពពាក់ព័ន្ធ
ស្ទឹងត្រែង៖ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការជំរុញការងារចុះបញ្ជីដីរដ្ឋ និងពិធីប្រគល់បណ្ណកម្មសិទ្ធិដីរដ្ឋ ជូនដល់មន្ទីរ អង្គភាពនានាក្នុងខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីរដ្ឋឲ្យបានត្រឹមត្រូវតាមច្បាប់។











