
អាជ្ញាធរខេត្តស្ទឹងត្រែង បន្តប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ៣ភូមិ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីពង្រឹងសុវត្ថិភាពដីធ្លី និងស្ថិរភាពជីវភាពមូលដ្ឋាន
(ស្ទឹងត្រែង)៖ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានបន្តចុះពន្លឿន និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ដើម្បីធានានូវសិទ្ធិស្របច្បាប់ និងកាត់បន្ថយជម្លោះដីធ្លីនៅក្នុងមូលដ្ឋាន។











