
អាជ្ញាធរខេត្តស្ទឹងត្រែង ជួបពិភាក្សាជាមួយភាគីឡាវ ដើម្បីឆ្ពោះទៅការជួសជុលកំណាត់ផ្លូវជាតិលេខ៧ នៅតំបន់ច្រកទ្វារអន្តរជាតិ
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ម៉ែន គុង អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារជំនាញមកពីមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ចុះជួបពិភាក្សាការងារបច្ចេកទេសជាមួយក្រុមការងារជំនាញភាគីខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។











