
ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តស្ទឹងត្រែង ចុះប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងអំណោយជូនគ្រួសារសពចំនួន ២គ្រួសារ
ស្ទឹងត្រែង៖ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក តន ឆៃ អនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចុះផ្ទាល់ដល់គេហដ្ឋានដើម្បីប្រគល់ប្រាក់បេឡាមរណសង្គ្រោះ និងអំណោយឧបត្ថម្ភជូនដល់គ្រួសារសពចំនួន ២គ្រួសារ។











