
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ ក្នុងស្រុកសេសាន
ខេត្តស្ទឹងត្រែង÷ ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ព្រំ ពេជ្រ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក ប៉ែន សុរ៉ាភី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ បានដឹកនាំរៀបចំកិច្ចប្រជុំ «ពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាពគណៈកម្មការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)» បានចំនួន ០២ឃុំ គឺនៅសាលាឃុំភ្លុក និងសាលាឃុំសាមឃួយ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។











