
រដ្ឋបាលក្រុងស្ទឹងត្រែង ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងណែនាំប្រជាពលរដ្ឋឱ្យឈប់ប្រើប្រាស់ចំណីផ្លូវធ្វើអាជីវកម្ម នៅតាមកំណាត់ផ្លូវលេខ២២
ស្ទឹងត្រែង៖ រដ្ឋបាលក្រុងស្ទឹងត្រែង បានបើកយុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដោយបានអប់រំ និងណែនាំឱ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ បញ្ឈប់ការយកចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈធ្វើជាទីតាំងលក់ដូរ ឬតាំងសម្ភារផ្សេងៗ ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពក្នុងក្រុង។











