
ក្រសួងទេសចរណ៍ រៀបចំវេទិកាអេកូទេសចរណ៍ផ្សព្វផ្សាយសាធារណៈកម្រិតបច្ចេកទេសថ្នាក់តំបន់ នៅភូមិភាគឦសាន និងតំបន់អេកូទេសចរណ៍ព្រៃឡង់ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំ «វេទិកាអេកូទេសចរណ៍ផ្សព្វផ្សាយសាធារណៈកម្រិតបច្ចេកទេសថ្នាក់តំបន់» ក្នុងគោលបំណងជំរុញការពិភាក្សា និងការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍអេកូទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន នៅតំបន់ភូមិភាគឦសាន និងតំបន់ព្រៃឡង់ ដែលមានសក្តានុពលខ្ពស់។











