
អតីតយុទ្ធជន និវត្តជន និងមន្ត្រីរាជការ ក្នុងខេត្តស្ទឹងត្រែង ជាង ១២០០នាក់ ទទួលការវាស់ភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យភ្នែកកម្ពុជា និងពេទ្យភ្នែកកៀនឃ្លាំង
ស្ទឹងត្រែង៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ ពិធីវាស់ភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ ជូនដល់អតីតយុទ្ធជន និវត្តជន និងមន្ត្រីរាជការដែលមានបញ្ហាភ្នែក បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅភោជនីយដ្ឋានសុខ សម្បត្តិ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ព្រមទាំងក្រុមគ្រូពេទ្យភ្នែកកៀនឃ្លាំង និងក្រុមគ្រូពេទ្យភ្នែកកម្ពុជា។











