
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង នាំយកអំណោយសួរសុខទុក្ខគ្រួសារក្រីក្រមានបន្ទុកធ្ងន់នៅសង្កាត់ព្រះបាទ
លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅផ្តល់ជូនគ្រួសារក្រីក្រមានបន្ទុកធ្ងន់មួយខ្នងផ្ទះ រស់នៅភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង នាសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីជួយសម្រាលទុក្ខលំបាកជីវភាព និងត្រៀមលក្ខណៈសម្រាប់ការសម្រាលកូននាពេលខាងមុខ។











