
អភិបាលខេត្តស្ទឹងត្រែង ណែនាំមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ឱ្យផ្អាកជាបណ្តោះអាសន្នសំណង់មិនទាន់មានច្បាប់ និងជំរុញមន្រ្តីរាជការ ត្រូវធ្វើជាគំរូ ក្នុងការ បំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ មុននឹងអនុវត្តចំពោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត គួរតែអនុវត្តការផ្អាកជាបណ្តោះអាសន្នចំពោះសំណង់រឹងណា ដែលត្រូវបានរកឃើញថាមិនទាន់មានការសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមត្រូវ ដោយតម្រូវឱ្យម្ចាស់សំណង់ទៅបំពេញនីតិវិធីសុំច្បាប់សិទ្ធិសាងសង់ជាមុនសិន មុននឹងអនុញ្ញាតឱ្យបន្តការសាងសង់។










