
ឆ្មាំទន្លេ និងនគរបាល បង្ក្រាបករណីឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក ខណៈរដ្ឋបាលជលផលប្រមានចាត់វិធានការច្បាប់តឹងរឹង
ស្ទឹងត្រែង៖ កម្លាំងឆ្មាំទន្លេ និងនគរបាលបានសហការបង្ក្រាបបទល្មើសឆក់ត្រីនៅចំណុចក្បាលកោះព្រះ ស្រុកសៀមបូក កាលពីយប់ថ្ងៃទី៧ ខែសីហា ខណៈខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានព្រមានឱ្យបញ្ឈប់រាល់សកម្មភាពប្រើប្រាស់ ទិញ លក់ និងផលិតឧបករណ៍ឆក់ជាបន្ទាន់។











