
ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ នៅស្រុកបុរីអូរស្វាយសែនជ័យ
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារសហការជាមួយតំណាងអង្គការភ្លែនអន្តរជាតិ (Plan International) អង្គការវឌ្ឍនភាព ព្រមទាំងអាជ្ញាធររដ្ឋបាលឃុំ និងភូមិ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ដែលស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។











