
រដ្ឋបាលក្រុងស្ទឹងត្រែង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព លោក អ៉ិន ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងស្ទឹងត្រែង រួមមាន ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង, អភិបាល និងអភិបាលរងក្រុង, នាយក-នាយករង, ប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្ត្រី និងបុគ្គលិកទាំងអស់នៃ «គ្រួសារសាលាក្រុងស្ទឹងត្រែង» បានអញ្ជើញចូលរួមសម្តែងនូវគារវកិច្ច និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព លោក អ៉ិន ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងត្រែង និងត្រូវជាឪពុកបង្កើតរបស់ លោក ប៊ុនថន ខេម៉ា ស្មៀនសង្កាត់ស្ទឹងត្រែង។











