
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនមណ្ឌលកុមារកំព្រា «ផ្ទះកុមារថាឡាបរិវ៉ាត់»
ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី សន សុខា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួមជាមួយសមាជិកគណៈកម្មាធិការសាខា ឯកឧត្តមនាយកសាខា និងមន្ត្រីប្រតិបត្តិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់ មណ្ឌលកុមារកំព្រា «ផ្ទះកុមារថាឡាបរិវ៉ាត់»។











