
ក្រុមការងារចុះមូលដ្ឋានឃុំកំភុន នាំយកទេយ្យទាន ទានចំណាំព្រះវស្សា ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅ វត្តជ័យមង្គល ហៅវត្តកំភុន
ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះមូលដ្ឋានឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានលោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង និងលោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង រួមទាំងមន្ត្រីរាជការ និងក្រុមការងារក្រោមឱវាទ បានអញ្ជើញនាំយកទេយ្យទាន ទានចំណាំព្រះវស្សា និងបច្ច័យ សរុបចំនួន ១.៥៦០.០០០រៀល ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅ វត្តជ័យមង្គល ហៅវត្តកំភុន ក្នុងឃុំកំភុន។











