
ឯកឧត្តម សរ សុពុត្រា អញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជនគ្មានដី-គ្មានផ្ទះ នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នារសៀល ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសម្បទានិក ដែលជាអតីតយុទ្ធជន និងនិវត្តជន (គ្មានដី-គ្មានផ្ទះពិតប្រាកដ) ក្រោមអធិបតីភាព ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជន (អ.ន.ក) លោក លោកស្រី ជាសមាជិក សមាជិកា អ.ន.ក ខេត្ត ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនជាច្រើនទៀត











