
រដ្ឋបាលស្រុកសេសាន និងអង្គការ DPA រៀបចំលំហាត់សមយុទ្ធត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះប្រជាពលរដ្ឋ
ស្ទឹងត្រែង៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសេសាន សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រមទាំងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការគាំទ្រថវិកាពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានរៀបចំលំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយនានា ដែលអាចកើតមានឡើងនៅក្នុងមូលដ្ឋាន។











